រដ្ឋបាលខេត្តត្បូងឃ្មំុ ចុះសួរសុខ ទុក្ខ និងនាំយកអំណោយប្រគល់ជូនយោធាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូង
ត្បូងឃ្មំុ : ថ្ងៃទី០២ ខែតុលា ឆ្នាំ ២០២១ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនយោធាសមាជិកសមា គមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ នៃកងពលតូចថ្មើរជើងលេខ២១ នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១។







រូបថត÷ AKP-ត្បូងឃ្មុំ
No comments