ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.rsdmposttv.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទំនាក់ទំនងលេខ ទូរស័ព្ទ:.......

Breaking News

ស្នងការគរបាលខេត្តសៀមរាប ចុះសំណេះសំណាល និងចែកសំលៀកបំពាក់ដល់ កម្លាំងប្រជាការពារទាំង១០ភូមិ ក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប

ដោយ :www.rsdmposttv.com

(សៀមរាប)៖ ឧត្តមសេនីយ៍ទោ តេង ចន្ទ័ណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងជាប្រធានក្រុមការងារចុះជួយសង្កាត់ទឹកវិល ក្រុងសៀមរាប នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងកម្មវិធីជួបជុំសំណេះសំណាល និងចែកសំលៀកបំពាក់ ជូនកម្លាំងប្រជាការពារទាំង១០ភូមិ ចំណុះសង្កាត់ទឹកវិល ដែលមានកម្លាំងប្រជាការពារចូលរួមសរុបចំនួន១២១នាក់។ ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានឧបត្ថមនូវថវិកាជូនកម្លាំងប្រជាការពារ ក្នុងមួយភូមិចំនួន ១២០០០០រៀល៕

No comments