ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.rsdmposttv.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទំនាក់ទំនងលេខ ទូរស័ព្ទ:.......

Breaking News

ទីតាំងល្បែងស៊ីសងជល់មាន់ដាក់កុំព្យូទ័រកំពុងដំណើរការយ៉ាងរលូនមន្ត្រីពាក់ព័ន្ធក្នុងស្រុកស្អាងចុះបង្ក្រាបផង!!!

ដោយ :www.rsdmposttv.com


 ទីតាំងល្បែងស៊ីសងជល់មាន់ដាក់កុំព្យូទ័រកំពុងដំណើរការយ៉ាងរលូនមន្ត្រីពាក់ព័ន្ធក្នុងស្រុកស្អាងចុះបង្ក្រាបផង!!!

ខេត្តកណ្តាល៖ផ្សាយចេញថ្ងៃទី១៤.១០.២០២៥ ទីតាំងល្បែងស៊ីសងត្រូវបានបង្កប់នៅក្នុងផ្ទះមួយកន្លែងទីតាំងស្ថិតនៅភូមិ បឹងខ្ពប ឃុំខ្ពប ស្រុក ស្អាង ខេត្ត កណ្ដាល កំពុងលួចបើកដំណើរការជារៀងរាល់ថ្ងៃប្រជាពលរដ្ឋស្នើសុំលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការស្រុកស្អាងចុះបង្ក្រាបផង។

ទីតាំងខាងលើបើតាមប្រភពប្រជាពលរដ្ឋក្នុងមូលដ្ឋានបានរាយការណ៍ប្រាប់អង្គភាព (គេហទំព័រដំរីមាស) ឱ្យដឹងថាទីតាំងល្បែងខាងលើបើកដំណើរការជារឿងរាល់ថ្ងៃទោះបីយ៉ាងណាប្រជាពលរដ្ឋនៅតែសង្ឃឹមថាអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកស្អាងខេត្តកណ្ដាលនិងយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ក្រាប។

ប្រជាពលរដ្ឋសំណូមពរលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការស្រុកស្អាងសូមមានវិធានការចុះបង្ក្រាបទីតាំងខាងលើផងដើម្បីចូលរួមចំណែកបញ្ជៀសអំពើចោរកម្មផ្សេងៗនៅក្នុងមូលដ្ឋានដែនរបស់ខ្លួនអោយមានប្រសិទ្ធភាពខ្ពស់។

បច្ចុប្បន្នពលរដ្ឋនិងមហាជនសង្កេតឃើញថាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្តាលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ក្រាបល្បែងសុីសងជាបន្តបន្ទាប់ដូចភ្លៀងរលឹមជាពិសេសខិតខំបង្ក្រាបអំពើចោលកម្មផ្សេងៗនិងក្មេងទំនើងយ៉ាងសកម្មសង្ឃឹមថាទីតាំងលួចលាក់បើកល្បែងសុីសងខាងលើនេះនឹងបង្ក្រាបបានចាក់ជាមិនខាន។

អង្គភាព (គេហទំព័រដំរីមាស )ផ្សព្វផ្សាយសកម្មភាពនៅក្នុងមូលដ្ឋានក៏ដូចចូលរួមចំណែកក្នុងការជូនដំណឹងដល់អាជ្ញាធរពាក់ព័ន្ធក្នុងស្រុក.ខេត្តដើម្បីជ្រាបជាព័ត៌មានដែលអាជ្ញាធរមិនទាន់ទទួលបានក្នុងដែនរបស់ខ្លួន អង្គភាពយើងនិងធ្វើការបំភ្លឺរាល់ម៉ោងធ្វើការតាមរបបស្ដីពីសារព័ត៌មានសូមអរគុណ។

តាមរយៈលេខទូរសព្ទ 087515063



No comments