ពិតជាសម្បូរមែនទីតាំងល្បែងស៊ីសងជល់មាន់ដាក់កុំព្យូទ័រមាន២កន្លែងក្នុងភូមិលេខ៣ ឃុំត្រើយស្លារ តើលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការស្រុកស្អាងអាចយល់ឃើញយ៉ាងណាដែរ????
ពិតជាសម្បូរមែនទីតាំងល្បែងស៊ីសងជល់មាន់ដាក់កុំព្យូទ័រមាន២កន្លែងក្នុងភូមិលេខ៣ ឃុំត្រើយស្លារ តើលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការស្រុកស្អាងអាចយល់ឃើញយ៉ាងណាដែរ????
ផ្សាយចេញថ្ងៃទី : Thursday, October 23, 2025 អ្នកនិពន្ធ.
ដោយ :សារព័ត៌មានគេហទំព័ររស្មីដំរីមាស PostNews tv

ខេត្តកណ្តាល៖ផ្សាយចេញថ្ងៃទី២៣.១០.២០២៥ បើតាមប្រជាពលរដ្ឋបានរាយការណ៍មកអង្គភាព{គេហទំព័ររស្មីដំរីមាស}ជាបន្តបន្ទាប់អោយដឹងថា ទីតាំងបើកល្បែងស៊ីសងកំពុងរីកដុះដាលដូចផ្សិតក្នុងស្រុកស្អាង ក្រោមការគ្រប់គ្រងរបស់លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការស្រុកស្អាងតើយល់ឃើញយ៉ាងដែរ??ដែលមានទីតាំងបើកល្បែងភ្នាល់ជល់មាន់តាមអនឡាញចំនួន២កន្លែងស្ថិតក្នុងភូមិលេខ៣ ឃុំត្រើយស្លារ ស្រុងស្អាង ខេត្តកណ្ដាល
ពលរដ្ឋសង្កេតឃើញថាទីតាំងខាងលើតែងតែមានសកម្មភាពភ្ញៀវចេញចូលជាជារៀងរាល់ថ្ងៃតែមិនរំខានទៅដល់ដែនអាជ្ញាធរប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រើយស្លានោះទេជាពិសេសគឺមិនរំខានតែម្ដង។
ហើយទីតាំងទាំងនេះតែងតែធ្វើសកម្មភាពបើកដំណើរការទទួលភ្ញៀវលេងជាប្រចាំថ្ងៃអ្វីដែលគួរឱ្យចំណែកនោះទីតាំងល្បែងទាំងនេះស្ថិតក្នុងការគ្រប់គ្រងអាជ្ញាធរឃុំនិងស្រុកហេតុអ្វីមិនមានជំនាញណាមួយយកចិត្តទុកដាក់ក្នុងការចុះពិនិត្យឬធ្វើការបង្ក្រាប។នៅតែបណ្ដែតបណ្ដោយឲ្យទីតាំងនេះធ្វើសកម្មភាពទទួលភ្ញៀវជារៀងរាល់ថ្ងៃ។
មហាជនមានចម្ងល់ថាទីតាំងល្បីស៊ីសងបើកលេងរាល់ថ្ងៃបែរជាអាជ្ញាធរមិនដឹងទៅវិញតើអាជ្ញាធរអាចគ្រប់គ្រងដោយរបៀបណា។ឬក៏អាជ្ញាធរបានត្រូវថ្នាំសណ្ដំរបស់ម្ចាស់ទីតាំងទាំងនោះ ឬក៏អាជ្ញាធរបើកភ្លើងខៀវឱ្យម្ចាស់ទីតាំងទាំងនោះបើកទីតាំងដំណើរការរបស់ខ្លួន???
ទោះបីយ៉ាងណាប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្នើរសុំលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការស្រុកស្អាងគួរតែដាក់បទបញ្ជារយ៉ាងម៉ងម៉ាត់ដល់បណ្តាលមន្ត្រីប៉ុស្តិ៍នីមួយៗពង្រឹងស្មារតីក្នុងការគ្រប់គ្រង ចុះពិនិត្យទីតាំងល្បែងស៊ីសងទាំងនោះ។ដើម្បីធ្វើកិច្ចសន្យាបញ្ឈប់មិនឱ្យលេងនិងធ្វើការហាមឃាត់និងបង្ក្រាប។
កន្លងទៅមហាជនតែងលើកថាទីណាមានល្បែងស៊ីសងទីនោះតែងតែបង្កើតបទល្មើសផ្សេងៗជារឿយៗ នៅក្នុងមូលដ្ឋានធ្វើអោយសមត្ថកិច្ច ឈឺក្បាល បែបនេះហើយគួរតែមានវិធានការបង្ក្រាបទីតាំងខាងលើ ដើម្បីចូលរួមចំណែកទប់ស្កាត់អំពើចោទកម្មផ្សេងៗដោយយក្សថាហេតុ សង្ឃឹមថាលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការស្រុកស្អាង និងយកចិត្តទុកដាក់ខ្ពស់ក្នុងការចុះពិនិត្យនិងធ្វើការបង្ក្រាប។
មហាជនតែងតែសរសើរពីស្នារដៃលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋានខេត្តកណ្ដាល តែងតែខំប្រឹងប្រែងយ៉ាងសកម្មក្នុងការទប់ស្កាត់បទល្មើសផ្សេងៗដូចជា បទល្មើសគ្រឿងញៀនបទល្មើសជួញដូរមនុស្ស បទល្មើសឆបោកតាមអនឡាញ និងនិងបទល្មើសចោរឆក់ចោរប្លន់ ក្មេងទំនើងជាដើម
សង្ឃឹមថាលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការស្រុកស្អាងនិងយកគំរូតាមលោកឧត្តមសេនីយ៍ទោ ស្នងការ ក្នុងការបង្ក្រាបទីតាំងល្បែងស៊ីសងក្នុងដែនរបស់ខ្លួនបានចាកជាមិនខាន។
អង្គភាព{គេហទំព័ររស្មីដំរីមាស}ចូលរួមផ្សព្វផ្សាយសកម្មភាពនៅក្នុងមូលដ្ឋានក៏ដូចចូលរួមចំណែកជូនដំណឹងដល់អាជ្ញាធរពាក់ព័ន្ធក្នុងស្រុក.ខេត្តដើម្បីជ្រាបជាព័ត៌មានដែលអាជ្ញាធរមិនទាន់ទទួលបានក្នុងដៃរបស់ខ្លួន អង្គភាពយើងនិងធ្វើការបំភ្លឺរាល់ម៉ោងធ្វើការតាមរបបស្ដីពីសារព័ត៌មានសូមអរគុណ។
អង្គភាពយើងខ្ញុំរង់ចាំការបំភ្លឺគ្រប់ភាគីពាក់ព័ន្ធដែលមានលេខទូរសព្ទ 095693133
No comments