ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.rsdmposttv.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទំនាក់ទំនងលេខ ទូរស័ព្ទ:.......

Breaking News

មួយកន្លែងទៀតហើយតើលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការស្រុកស្អាងអាចយល់ឃើញយ៉ាងណាទីតាំងបើកលេងល្បែងអនឡាញ!!!!

ដោយ :www.rsdmposttv.com


 មួយកន្លែងទៀតហើយតើលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការស្រុកស្អាងអាចយល់ឃើញយ៉ាងណាទីតាំងបើកលេងល្បែងអនឡាញ!!!!

ផ្សាយចេញថ្ងៃទី : Wednesday, October 29, 2025 អ្នកនិពន្ធ.
ដោយ :សារព័ត៌មានរស្មីដំរីមាសផុសញូវ

ខេត្តកណ្តាល៖ផ្សាយចេញថ្ងៃទី២៩.១០.២០២៥ បើតាមប្រជាពលរដ្ឋបានរាយការណ៍មកអង្គភាព{រស្មីដំរីមាផុសញូវ}ជាបន្តបន្ទាប់អោយដឹងថា ទីតាំងបើកល្បែងស៊ីសងមួយកន្លែងទៀតក្នុងភូមិសំប៉ានក្រោម ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការស្រុកស្អាងតើយល់ឃើញយ៉ាងដែរ??ដែលមានទីតាំងបើកល្បែងភ្នាល់ជល់មាន់តាមអនឡាញបន្ដាក់គ្នាដូចមេមាន់បណ្តើរកូន????

មហាជនមានចម្ងល់ថាទីតាំងល្បីស៊ីសងជល់មាន់តាមអនឡាញហេតុក៏ច្រើនក្នុងស្រុកស្អាង ហើយបើកលេងរាល់ថ្ងៃបែរជាអាជ្ញាធរមិនដឹងទៅវិញតើអាជ្ញាធរអាចគ្រប់គ្រងដោយរបៀបណា។ឬក៏អាជ្ញាធរបានត្រូវថ្នាំសណ្ដំរបស់ម្ចាស់ទីតាំងទាំងនោះ ឬក៏អាជ្ញាធរបើកភ្លើងខៀវឱ្យម្ចាស់ទីតាំងទាំងនោះបើកទីតាំងដំណើរការរបស់ខ្លួន???

ទោះបីយ៉ាងណាប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានលើកឡើងថាលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការស្រុកស្អាង គួរតែដុះក្លែលដល់មន្ត្រីក្រោមឱវាទ ដាក់បទបញ្ជារយ៉ាងម៉ងម៉ាត់ដល់បណ្តាលមន្ត្រីប៉ុស្តិ៍នីមួយៗពង្រឹងស្មារតីក្នុងការគ្រប់គ្រង ចុះពិនិត្យទីតាំងល្បែងស៊ីសងទាំងនោះ។ដើម្បីធ្វើកិច្ចសន្យាបញ្ឈប់មិនឱ្យលេងនិងធ្វើការហាមឃាត់និងបង្ក្រាប។

កន្លងទៅមហាជនតែងលើកថាទីណាមានល្បែងស៊ីសងទីនោះតែងតែបង្កើតបទល្មើសផ្សេងៗជារឿយៗ នៅក្នុងមូលដ្ឋានធ្វើអោយសមត្ថកិច្ច ឈឺក្បាល បែបនេះហើយគួរតែមានវិធានការបង្ក្រាបទីតាំងខាងលើ ដើម្បីចូលរួមចំណែកទប់ស្កាត់អំពើចោទកម្មផ្សេងៗដោយយក្សថាហេតុ សង្ឃឹមថាលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការស្រុកស្អាង និងយកចិត្តទុកដាក់ខ្ពស់ក្នុងការចុះពិនិត្យនិងធ្វើការបង្ក្រាប។

មហាជនតែងតែសរសើរពីស្នារដៃលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋានខេត្តកណ្ដាល តែងតែខំប្រឹងប្រែងយ៉ាងសកម្មក្នុងការទប់ស្កាត់បទល្មើសផ្សេងៗដូចជា បទល្មើសគ្រឿងញៀនបទល្មើសជួញដូរមនុស្ស បទល្មើសឆបោកតាមអនឡាញ និងនិងបទល្មើសចោរឆក់ចោរប្លន់ ក្មេងទំនើងជាដើម 

សង្ឃឹមថាលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការស្រុកស្អាងនិងយកគំរូតាមលោកឧត្តមសេនីយ៍ទោ ស្នងការ ក្នុងការបង្ក្រាបទីតាំងល្បែងស៊ីសងក្នុងដែនរបស់ខ្លួនបានចាកជាមិនខាន។

អង្គភាព{រស្មីដំរីមាសផុស ញ៉ូវ}ចូលរួមផ្សព្វផ្សាយសកម្មភាពនៅក្នុងមូលដ្ឋានក៏ដូចចូលរួមចំណែកជូនដំណឹងដល់អាជ្ញាធរពាក់ព័ន្ធក្នុងស្រុក.ខេត្តដើម្បីជ្រាបជាព័ត៌មានដែលអាជ្ញាធរមិនទាន់ទទួលបានក្នុងដៃរបស់ខ្លួន អង្គភាពយើងនិងធ្វើការបំភ្លឺរាល់ម៉ោងធ្វើការតាមរបបស្ដីពីសារព័ត៌មានសូមអរគុណ។ការិយាល័យសារព័ត៌មានរង់ចាំការបំភ្លឺគ្រប់ភាគីពាក់ព័ន្ធ093994036


No comments